ភ្នំពេញ ៖ លោក ស៊ី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអាយុ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពី ធ្វើដំណើរមក ពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។...
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៩ នាក់ ក្នុងចំណោមអ្នកឆ្លង ១៣៥នាក់។ លោកក៏បានសំណូមពរ ដោយទទូចឲ្យពលរដ្ឋ ដែលជាសះស្បើយ បន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល១៤ថ្ងៃជាកំហិត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិច សាយនីង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក(ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទចំពោះខ្មែរឥស្លាម ទាំងក្នុង និងក្រៅប្រទេស ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។ តាមរយៈហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានស្នើឱ្យស្ថាប័នតុលាការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវសំណុំរឿង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ ដល់ភាគីពាក់ព័ន្ធ។ ក្រសួងយុត្តិធម៌ ស្នើឱ្យតុលាការបែបនេះ ក្រោយពីមានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់ រវាង ឧកញ៉ា ហេង...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Japantimes បានចុះផ្សាយអំពីប្រទេស៤ មានប្រទេសជប៉ុន សហរដ្ឋអាមេរិក ប្រទេសឥណ្ឌា និងអូស្ត្រាលី ឬហៅថា សម្ព័ន្ធមិត្តចតុកោណ ដែលបានបើកធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅកោះ Kyushu ក្នុងសមុទ្រចិនខាងកើត ដែលជាដែនទឹករបស់ប្រទេសជប៉ុន ។ ក្នុងនាមជាម្ចាស់ផ្ទះ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ការធ្វើបច្ចុប្បន្នភាព លេខទូរស័ព្ទរបស់កម្មករ និយោជិតរោងចក្រ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតសម្ភារ ធ្វើដំណើរនិងកាបូប ៕
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍ វត្តមានរបស់ពួកគេ ។ ក្នុងពិធីប្រកាសឱ្យប្រើបាស់ប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់អភិវឌ្ឍន៍ចីរភាព នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...