ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមការងារពិនិត្យ សំណុំឯកសារបេក្ខជន ដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាល ឆ្នាំ២០២១ ដើម្បីបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមសេចក្ដីសម្រេចរបស់ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា បានឲ្យដឹងថា ក្រុមការងារត្រូវត្រួតពិនិត្យ...
ភ្នំពេញ៖ ក្រុមបុរាណវិទូ រកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយកន្លែងបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរី ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ នៃក្រុងអង្គរធំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រុមបុរាណ វិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជ្រើសរើសទីតាំង នៃទីលានប្រកួតនៅរាជធានី-ខេត្តចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដដោយ Cambodia SEA GAMES 2023 ។ ទីតាំងធំៗចំនួន៥ក្នុងរាជធានី-ខេត្តនេះ មានដូចជា៖ រាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន ២៧៩នាក់ទៀត ។ សូមមើលឈ្មោះអ្នកជំងឺកូវីដ១៩ នៅក្នុងសេចក្ដីជូនដំណឹង ខាងក្រោយ៖
ភ្នំពេញ ៖ ស្តាប់ការរៀបរាប់ របស់បុរសជាប្តី រៀបចំសម្លាប់ប្រពន្ធ-កូនពិត ជាសាហាវយង់ឃ្នង កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ សាហាវយ៉ាងនេះ គឺគ្រាន់តែប្រពន្ធជេរខ្លួន...
ភ្នំពេញ៖ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ហើយត្រូវបានជាសះស្បើយ ។ ពួកគាត់ក៏នឹងត្រូវធ្វើចត្តាឡីស័ក ខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ៕
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត ដែលជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ។ សូមអានសេចក្ដីជូនដំណឹងលម្អិត របស់រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖
ភ្នំពេញ ៖ អាជ្ញាធរស្រុកត្រាំកក់ នៃខេត្តតាកែវ បានចេញសេចក្ដីប្រកាសស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើបុរស០១នាក់ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ នៅស្រុកត្រាំកក់ ខេត្តតាកែវ ។
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៦០ ជូនកម្មករនិយោជិតចំនួន ៥,២៦២នាក់ នៃរោងចក្រ សហគ្រាសចំនួន២៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដថ្មីចំនួន៤៧២នាក់ទៀត និងជាសះស្បើយ ៣៦៩នាក់ ខណៈមានអ្នកស្លាប់ថ្មី៥នាក់។ ក្នុងចំណោម៤៧២នាក់នេះ ករណីឆ្លងសហគមន៍៤៦៩នាក់ និងអ្នកដំណើរពីបរទេស៣នាក់។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ២០៦៩៥នាក់ អ្នកជាសះស្បើយ៨៥៣៩នាក់ និងអ្នកស្លាប់ចំនួន១៣៦នាក់៕