https://www.youtube.com/watch?v=lWW95Uui7yY&t=3s ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩ គឺវានៅជាមួយ យើងជានិច្ច ថ្វីត្បិត រាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញ មេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនបើយើង មានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួន មានរួចទៅហើយ រហូតបិទខ្ទប់លើកទី២...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំផែនការយុទ្ធសាស្ដ្រ យុទ្ធនាការជាតិចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១។ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាល មាន២៥ទំព័រ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងពេលដែលការអភិវ ឌ្ឍវ៉ាក់សាំងបានឈានដល់ដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់ ប្រទេសទាំងអស់ក្នុងពិភពលោក បានប្រកាន់យកវិធាន ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដើម្បីរួមចំណែកគ្រប់គ្រងការឆ្លងដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តណាចេញសេចក្ដីសម្រេចតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ពេលចូលមូលដ្ឋានរបស់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឡើងវិញ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយបញ្ចប់បិទ ខ្ទប់ឆ្លងកាត់រាជធានី-ខេត្ត សម្ដេច ក៏បានប្រគល់ភារកិច្ចជូន...
ភ្នំពេញ ៖ ដោយមានព័ត៌មានផ្សាយថា អាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានបំណងជម្លៀសអាជីវករលក់ខោអាវ លក់មាសនិងលក់អ្វីផ្សេងទៀតនៅផ្សារព្រែកតាមាក់ ទៅទីកន្លែងផ្សេងនោះ លោក ប៊ុន ផេង អភិបាលស្រុកបានបដិសេធចំពោះព័ត៌មាននេះថា ផ្សាយមិនពិតទេ។ ការមានព័ត៌មានផ្សាយមិនពិតនេះ ក្រោយអាជ្ញាធរ ស្រុកបានបង្កើតផ្សារបណ្តោះអាសន្នមួយទៀតនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលបង្កើតតូបលក់៣០០ ដោយតម្រូវឲ្យអាជីវករជាអ្នកលក់បន្លែ ត្រី សាច់ទៅលក់នៅទីនោះ ដើម្បីកាត់បន្ថយការឈឆ្លងជំងឺកូវីដ១៩។...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ សូមអំពាវនាវដល់សមាជិកសមាជិកា និងសាធារណជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគ ឬជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាកប្រចាំថ្ងៃខ្លាំង ក្នុងអំឡុងពេលបិទខ្ទប់ ប្រមាណ ៧០០គ្រួសារ រស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។ អំណោយក្នុងមួយកញ្ចប់ អាចផ្លាស់ប្តូរតាមលទ្ធភាពជាក់ស្តែង (តម្លៃប្រហែល ២០ ដុល្លារ) រួមមាន៖ អង្ករ ១០ គីឡូក្រាម ត្រីខ...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយបែងចែកជា៣តំបន់ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពលរដ្ឋដែលមកពីបណ្តាខេត្តនានា ចង់ឡើងមកភ្នំពេញ អាចធ្វើទៅបាន ដោយមិនមានការយកសំណាក ឬធ្វើចត្តាឡីស័កឡើយ ប្រសិនបើអ្នកទាំងនោះ ត្រូវបានបញ្ជាក់ថា...