ភ្នំពេញ ៖ ក្នុងឱកាសបិទ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នាថ្ងៃចន្ទ ទី៣ ខែឧសភា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពសាធារណៈ ជាពិសេសសុខភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស និស្សិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានសម្រេចដ៏ខ្ពង់ខ្ពស់ និងជំរុញឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំង...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី៤ឧសភានេះថា បន្ទាប់ពី រាជធានីភ្នំពេញ គឺ ខេត្តកណ្តាល ដែលត្រូវបាន រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុ អាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១ ដោយព្យាករណ៍ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់ ។...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទៅ ទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាង នូវភាពកកកុញ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា នេះ សម្ដេច ទៀ បាញ់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បាន សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ដាប់ប៊ែលយូអ៊ូជីស៊ី មេនូហ្វេកធើរីងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹង ថាមានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រ កាសព័ត៌មានអំពី ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត៕
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកា ចំនួន១,០៧៤,២៧១,០០០ រៀល ។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ ខែឧសភា...
ភនំពេញ ៖ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ឬវិធានការចាំបាច់ផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺអភិបាលរាជធានី ភ្នំពេញ និងខេត្តកណ្ដាល អាចបិទខ្ទប់តំបន់ណាមួយក្រោមសមត្ថកិច្ចរបស់ខ្លួន។ តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលសម្រេច បញ្ចប់បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ...