ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មានមនុស្សខ្លះដែលបានប្រមាថសម្តេចបានស្លាប់ដោយសារជំងឺកូវីដ១៩ ។ សម្តេចបន្តថា ក្រុមគ្រួសារអ្នកស្លាប់នោះក៏បានទទួលថវិកាពីសម្តេចផងដែរ ៕
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារផ្តាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា កុំឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែរឿងបញ្ហារងារ ត្រូវយកទុកដាក់មើលថែទាំ ពួកគាត់ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា រដូវរងារឆ្នាំ២០២១...
ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីណូហ្វាម (Sinovam) បាននិងកំពុងធ្វើការសិក្សា ជាមួយក្រសួងពាក់ព័ន្ធកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា «ចាប់ពីឆ្នាំក្រោយទៅ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ ផ្លូវជាតិលេខ១១នេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ចូលមកប្រទេសកម្ពុជា។ ប្រទេសទាំង១០នោះរួមមាន៖ Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi,...
ភ្នំពេញ៖ អ្នកមីង ទៀង ប៊ុនហាក់ អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ២១៤ ភូមិព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាភាគីកូនបំណុល បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនភីអិលស៊ី ចំនួន១២,០០០ ដុល្លារអាមេរិក ដោយបានបង់សងទៅម្ចាស់បំណុលវិញបានចំនួន៨ខែ សរុបជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិកគត់ ក្រោយពីជួបប្រទះនូវបញ្ហាខ្វះខាត និងថវិកាចំណូលប្រចាំខែ ដោយសារមានជម្ងឺប្រចាំកាយ ទើបធ្វើឱ្យស្ថានភាពគ្រួសារធ្លាក់ចុះដុនដាប...
ភ្នំពេញ៖ នៅក្នុងវិធានការណ៍កែលម្អរឡើងវិញ នៅជុំវិញបឹងទន្លេសាប លើផ្ទៃដីដែលត្រូវបាន ក្រុមទុច្ចរិតកាប់បំផ្លាញព្រៃលិចទឹកនោះ តាមរយៈក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្ដល់អាទិភាព ឱ្យដាំដើមឫស្សី ឡើងវិញនៅលើផ្ទៃដីទាំងនោះ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ របស់លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញ ការប្ដេជ្ញាចិត្ត ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ សូមរំលឹកថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់លោក ស៊ីជីន ពីងប្រធានាធិបតីចិន ជួយលើផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា...
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្សរបស់មិត្តចិន។ ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង នៅក្នុងជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី...