ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ីណូហ្វាម កំពុងសិក្សាសាងសង់រោងចក្រ ផលិតវ៉ាក់សាំងនៅកម្ពុជា

ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីណូហ្វាម (Sinovam) បាននិងកំពុងធ្វើការសិក្សា ជាមួយក្រសួងពាក់ព័ន្ធកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា «ចាប់ពីឆ្នាំក្រោយទៅ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន»។

ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត ក៏បានឱ្យដឹងផងដែរថា ភាគីចិនបានកំពុងធ្វើការសិក្សា ក្នុងការពិនិត្យលទ្ធភាព នាំផ្លែមៀន និងត្រីប្រា ចូលទៅកាន់ប្រទេសចិនផងដែរ៕

To Top