ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ កង សាមន ភេទប្រុស អាយុ៤៧ឆ្នាំ បានលួចរត់គេចខ្លួនបាត់ ពីមណ្ឌលចត្តាឡីស័កក្រុមហ៊ុន ទ្រីភាព នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បុរសខាងលើ មានទីលំនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបានកម្លាំងអធិការ...
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែ មេសានេះ បានផ្ញើជូនពរប្រទេសកម្ពុជា អភិវឌ្ឍន៍រីកចម្រើន ប្រជាជនសុខក្សេមក្សាន្ត ។
ភ្នំពេញ ៖ នៅថ្ងៃបុណ្យវិសាខបូជា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពរជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខ និងរីកចម្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២៦ មេសា...
ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ បង្រ្កាបល្បែង ស៊ីសងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះ ប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង )១ករណី និង ឃាត់ខ្លួនមនុស្សចំនួន៨ នាក់នៅចំណុចភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង...
ភ្នំពេញ៖ កម្ពុជាបានស្នើរូបមន្តត្រ័យការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្ឆាំ២០២១ ដោយ សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ រូបមន្តត្រ័យការរបស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។ យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីការិយាល័យ អធិការកិច្ច នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ១០៦ ផ្លូវលេខ៣០ បុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖ បុរសភ្ជួរដីចំការសុខៗ ស្រាប់ជាន់មីនតោនផ្ទុះ ខូចខាតត្រាក់ទ័រទាំងស្រុង តែម្ចាស់គ្មានរងរបួសស្នាមសោះឡេីយ ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ មេសានេះថា «ពិតជាសំណាងណាស់ ចំពោះអ្នកបេីកបរត្រាក់ទ័រភ្ជួរដី ជាន់ផ្ទុះគ្រាប់មីនតោនសំណល់ ពីសង្គ្រាមខូចខាតត្រាក់ទ័រ ទាំងស្រុង ហេីយអ្នកបេីកបរគ្មាន រងរបួសស្នាមសោះឡេីយ! គ្រោះថ្នាក់នេះកេីតឡេីងនៅដីចំការប្រជាពលរដ្ឋស្ថិត ស្រុកអន្លង់វែង...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្ដីប្រកាសបញ្ជាក់ពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។