ព័ត៌មានជាតិ

បុរសម្នាក់ភ្ជួរដីសុខៗ ជាន់មីនតោនផ្ទុះ ខ្ទេចត្រាក់ទ័រ តែម្ចាស់គ្មានរបួសឡើយ

ភ្នំពេញ៖ បុរសភ្ជួរដីចំការសុខៗ ស្រាប់ជាន់មីនតោនផ្ទុះ ខូចខាតត្រាក់ទ័រទាំងស្រុង តែម្ចាស់គ្មានរងរបួសស្នាមសោះឡេីយ ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ មេសានេះថា «ពិតជាសំណាងណាស់ ចំពោះអ្នកបេីកបរត្រាក់ទ័រភ្ជួរដី ជាន់ផ្ទុះគ្រាប់មីនតោនសំណល់ ពីសង្គ្រាមខូចខាតត្រាក់ទ័រ ទាំងស្រុង ហេីយអ្នកបេីកបរគ្មាន រងរបួសស្នាមសោះឡេីយ! គ្រោះថ្នាក់នេះកេីតឡេីងនៅដីចំការប្រជាពលរដ្ឋស្ថិត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ» ៕

To Top