ភ្នំពេញ៖ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាចធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំ អោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាក ធ្វើតេស្តរកវីរុសកូវីដ១៩ ជាកំហិត ។ ចំពោះទីតាំងសូមមើលនៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០១២/២១ សណន ស្តីពីការប្រមូលសំណាក...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។...
បុរសជនជាតិខ្មែរ២នាក់ បានស្លាប់ដោយសារជំងឺ កូវីដ១៩
ភ្នំពេញ៖ នគរបាលស្រុកគិរីវង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួន មនុស្ស២នាក់ ដែលបាន ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាសបំពាន លើបំរាមរបស់រាជរដ្ឋាភិបាល។ យោងតាមតាម អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីលោកព្រៈរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការ ចុះពិនិត្យតាមគោលដៅបិទខ្ទប់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក៏បានក្រើនរំលឹក និងណែនាំ ដល់កងកម្លាំង ដែលឈរជើងបំពេញភារកិច្ច តាមគ្រប់គោលដៅ ត្រូវប្រកាន់ខ្ជាប់ នូវវិន័យរបស់កងកម្លាំង នគរបាលជាតិ និងវិធានសុខាភិបាល គឺត្រូវពាក់ម៉ាស របាំងមុខជាប់ជាប្រចាំ ពាក់ស្រោមដៃ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីបន្តយកទៅចែកចាយ ដល់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននិងកំពុងឈរជើង នៅតាមគោលដៅបិទខ្ទប់ រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ...
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបាន សមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ មេសា នេះ ក្រោយលួចធ្វេីដំណើរ ពីខេត្តព្រះសីហនុ ចូលខេត្តកំពង់ស្ពឺ គេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចលោកយាយម៉ៅ ពេជ្រនិល ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា «នៅថ្ងៃទី...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានធ្វើការណែនាំសម្រាប់ការប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា សុខាភិបាលឯកជន ស្របច្បាប់ បានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តនៃការធ្វើតេស្ត ឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងសេចក្ដីណែនាំ ចំនួន១៣ទំព័រ របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣...
ភ្នំពេញៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចាត់តំណាងទទួលភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា នេះគឺជាកិច្ចពិភាក្សាកម្រិតខ្ពស់មួយ ដែលមានការចូលរួម ក្នុងចំណោមតួអង្គសំខាន់ៗ រួមមាន សមាគម អង្គការសង្គមស៊ីវីល និងអង្គភាពពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ ការសហការ...