ភ្នំពេញ៖ ក្នុងកាលៈទេសៈរាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងមមារញឹកទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ១៩ បែរជាមានពលរដ្ឋមួយចំនួនតូចនៅផ្សារមោង ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឆ្លៀងឱកាសលួចសាងសង់តូបរំលោភលើដីផ្សារ ប៉ះពាល់ដល់អ្នកលក់ជិតខាង និងសណ្ដាប់ធ្នាប់ផ្សារ ប៉ុន្តែប្រធានផ្សារមួយនេះ ចាំតែប្រមូលលុយថ្លៃភាស៊ី ចង់អ្នកណាលក់ដូរអ្វីបំពានអ្នកដទៃស្រេចតែចិត្ត មិនមានការអើពើរជួយដោះស្រាយ ។ ប្រភពពីអាជីវករលក់ដូរស្របច្បាប់ក្នុងស្រុកមោងម្នាក់ បានឲ្យដឹងថា កាលពីមុនជនលួចសង់តូបបំពានគេនេះ បានសុំគ្រួសារគាត់ដាក់រទះលក់ទឹកអំពៅ នៅខាងមុខតូបគាត់ ដោយសារមានចិត្តអាណិតអាសូរ និងយោគយល់...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ និងដោះស្រាយ ការងារប្រចាំថ្ងៃ ក្នុងដំណាក់កាល នៃអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ-១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ជាករណី ឆ្លងក្នុងសហគមន៍ ចំនួន១២៣នាក់ហើយ ភាគច្រើន ជាអាជីវករ ផ្សារលើ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩...
ភ្នំពេញ : កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តអំឡុង ពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការករឃើញវិជ្ជមាន ជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់មន្រ្តីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មន្រ្តីរាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ ត្រឹមកម្រិត ២%ប៉ុណ្ណោះ ដើម្បីចូលរួមអនុវត្ត សេចក្ដីសម្រេច រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលវិធានការ ដែលត្រូវអនុវត្ត...
ភ្នំពេញ ៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ មេសា មានបុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរ មកពីរាជធានីភ្នំពេញ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ ។ ទាក់ទិនករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញទាំងអស់ ត្រូវធ្វើការផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង នៅក្នុងអំឡុង ពេលអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺឆ្លង កូវីដ-១៩។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ចាប់ពីទី១៦-៣០ ខែមេសា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ ៣៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣២៥០រៀល ក្នុង១លីត្រ ។
ភ្នំពេញ ៖ បន្ទាប់ពីក្រសួង សុខាភិបាល ចាប់ផ្តើមសម្រេច ការធ្វើតេស្តរហ័ស ដែលនាំឲ្យយើងអាចរកឃើញ អ្នកឆ្លងបានលឿន ដែលងាយស្រួល ក្នុងការគ្រប់គ្រង និងឆាប់បញ្ចប់ការឆ្លងនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសសាទរនិងគាំទ្រ ។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី១៩ មេសានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងបន្ថែមថា តាមពិត ការធ្វើតេស្ត...