ភ្នំពេញ៖ កងពលតូចលេខ៧០ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ភារកិច្ចបន្តឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា កងពលនៅតែបន្តរឹតបន្តឹង ការពារជំងឺកូវីដ១៩ បន្តការបាញ់អាល់កុល វាស់កម្តៅ និងពាក់ម៉ាសជាប្រចាំ។ ជាពិសេសការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនិងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃ លើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់ អំពីទិសដៅវិធានការនានា។ ទន្ទឹមនឹងនេះ លោកមេបញ្ជាការកងពល ក៏បានលេីកទឹកចិត្តជូនប័ណសរសេីរដល់យោធិន និងប្រគល់ថវិកាជូនដល់ អង្គភាពល្អឆ្អេីមអង្គភាពល្អ បុគ្គលល្អឆ្អេីម និងបុគ្គលល្អ និងបានទស្សនាពិពណ៌រូបថត និងវាយតម្លៃការតាំងរូបថត តាមបណ្តាអង្គភាពនីមួយៗ សម្រាប់ឆ្នាំ២០២០ ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងអំណរគុណ កោតសរសើរ ចំពោះយោធិន ដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យ គ្រប់ភារកិច្ចដែលកងពល បានប្រគល់ជូនទៀតផង ៕
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានគាំទ្រយើងនូវឧបករណ៍ ANDiS SARS-CoV-2 and Influenza A/B RT-qPCR ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានលើកឡើងតាមបញតាញសង្គមហ្វេសប៊ុកថា ” យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្ររបស់អ្នកចំពោះ វិទ្យាស្ថាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ព្រម ផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីចាក់ជូនកងកម្លាំង នគរបាលវេរសនាតូច ការពារព្រំដែនគោក-ទឹក ចំនួន៥.២២៨នាក់ ក្រោយពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើការស្នើសុំសម្តេចតេជោ។ យោងតាមលិខិតស្នើសុំ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ...
ថ្ងៃនេះខ្ញុំនិង លោកប្រធានមន្ទីរដែនដី ខេត្តបន្ទាយមានជ័យ បានដាក់បង្ហាញប្លង់ទីតាំងដីដែលមានវិវាទរវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ៤នាក់ដែលមន្រ្តីជំនាញ បានចុះវាស់វែង កាលពីម្សិលមិញ។ ពេលនេះ ប្រជាពលរដ្ឋ បានសម្រេចយកដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះ (៥០%) សម្តេច។ ចំពោះខាងភាគីពាណិជ្ជករ លោក អ៉ឹង លាងស្រ៊ុន ក៏បានបញ្ជាក់ថា ទទួលយកដំណោះស្រាយ ឈ្នះឈ្នះដូចប្រជាពរដ្ឋដែរ ប៉ុន្តែមិនទាន់សម្រេចចិត្ត...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការ ណែនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី អង្គការជាតិ-អន្ដរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជ នដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងគោលបំណង អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស បើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី៤៩ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរាជរដ្ឋាភិបាល ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កម្មករនិយោជិតចំនួន ៦ ០៤០...
ភ្នំពេញ ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តាមការសិក្សាជាច្រើន បង្ហាញថា នៅពេលស្រ្តីកាន់តែច្រើន មានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីចូលរួមអភិវឌ្ឍ គ្រួសារ តាមរយៈលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនឱកាសអាជីវកម្ម។ ក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តី ក្នុងស ម័យកាលកូវីដ-១៩» កាលពីថ្ងៃទី៤...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទស្តីពី “ការធ្វើបច្ចុប្បន្នភាព លើវឌ្ឍនភាពការងារ” រវាងអង្គការអន្តរជាតិ ខាងការងារ ILO និង ប.ស.ស. និងផែនការការងារ សម្រាប់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល៧៧ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល៧៧ឆ្នាំ ។ យើងខ្ញុំសូមសម្តែង...