ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយប្រចាំឆ្នាំដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០មុឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃ១៤ មករា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងការព្យាបាលជំងឺដកុមារកម្ពុជាដោយឥតគិតថ្លៃ៕
ភ្នំពេញ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទ ដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។ ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រី ដែលមានជីវភាពខ្វះខាតប្រមាណ ២០០...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ នេះបេីយោងតាម ទទក។ អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា...
ភ្នំពេញ៖ស្ត្រីជនជាតិកូរ៉េម្នាក់បាត់កាបូប ដោយសង្ស័យថាខ្លួនបានភ្លេចក្នុងទូដែកនៅសណ្ឋានគាររ៉ូយ៉ាល់សេន (រីសត) ឬភ្លេចលើឆ្នេរលើកោះរ៉ុង បើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងតាមរយៈលេខទូរសព្ទ087 552 211/097 555 2211 ខាងយើងខ្ញុំនឹងមានជូនជា សារគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀត បានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត) កាលពីថ្ងៃទី៥...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យ កងកម្លាំងសម ត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេស ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ដល់កម្លាំងមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ត្រូវចុះត្រួតពិនិត្យ និងលុបបំបាត់យានយន្ដ កែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ ចំពោះចំណាត់ការ របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបញ្ជាឲ្យរុះរើរបង ថ្ម ទ្វារដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ នៅតំបន់ ស្រែអំបិល ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹក នាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ផងដែរ។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០...