ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៩នាក់ទៀតដែលជាប្រភេទអូមីក្រុងទាំងអស់ជាករណីនាំចូល ខណៈជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។
គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥៣៥នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩៧១នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕