ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការ ជំនុំជម្រះ ជនជាប់ចោទជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅក្នុងសង្តាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក ឆាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ យ៉ុង មីង ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
ជនជាប់ចោទឈ្មោះ យ៉ុង មីង ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០២០ នៅក្នុងសង្កាត់ចតុមុខ ខណដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន ៦ បព្ចាប់ មានទម្ងន់២៤,០៣ ក្រាម។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម សំណុំរឿងក្តីនេះ នៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២២៕ដោយ រស្មី អាកាស