ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ គោរពជូនពរ សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៣ឆ្នាំទិវាជ័យជម្នះ៧មករា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោះប្រទានពរជ័យសេរីមង្គលបវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៣ឆ្នាំទិវាជ័យជម្នះ៧មករា ។

សូមសម្ដេចទាំងទ្វេ ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សុខភាពបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

សូមបួងសួងចំពោះគុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោះព្រំជូនសម្ដេចទាំងទ្វេ នូវពុទ្ធពរទាំងបួនប្រការ អាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ។

To Top