ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រាប់ពីរបៀបគ្រប់គ្រង ដោយមាតាបិតា នៅលើiPhone, iPad និងiPod touch របស់កូនៗ

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ពីរបៀបគ្រប់គ្រងដោយមាតាបិតានៅលើiPhone, iPad និងiPod touch របស់កូនៗ លោកអ្នក ដើម្បីការពារសុវត្ថិភាពកុមារ លើបណ្ដាញអ៊ីនធឺណិត។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានរំលឹកថា កាលពីអត្ថបទមុន នាយកដ្ឋានព័ត៌មានវិទ្យា បានផ្សព្វផ្សាយអំពីគន្លឹះ ចំនួន៦ ដើម្បីការពារសុវត្ថិភាពកុមារ លើបណ្តាញអ៊ីនធឺណិត។

នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា «ថ្ងៃនេះ ក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវវិធីសាស្ត្រដែលជាមុខងារការពារសុវត្ថិភាពបន្ថែម ចំនួន ៨ របស់ Screen Time ដែលមានស្រាប់លើប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad, iPod Touch) ជូនដល់អាណាព្យាបាល ដូចជា ៖ ជាមួយនឹងការរឹតបន្តឹងខ្លឹមសារ និងឯកជនភាពនៅក្នុង Screen Time អ្នកអាចទប់ស្កាត់ ឬកម្រិតកម្មវិធី និងមុខងារជាក់លាក់ណាមួយ នៅលើឧបករណ៍របស់កូនៗ លោកអ្នក»។

នាយកដ្ឋានព័ត៌មានវិទ្យា បន្ដថា លោកអ្នក ក៏អាចដាក់កម្រិតលើការកំណត់នៅលើ iPhone, iPad ឬ iPod touch របស់កូនៗលោកអ្នកសម្រាប់មាតិកាមិនសមរម្យ ការទិញ ការទាញយក និងភាពឯកជន ជាដើម៕

To Top