ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ«កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជា ដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP) » និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានចូលជាធរមានជាផ្លូវការ ។
កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនឹង ជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍដ៏ធំ លើវិស័យកសិកម្ម របស់ប្រទេសកម្ពុជា ។

តាមដំណឹងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អង្ករកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២១ មានចំនួនលើសពី៣០ម៉ឺនតោន ជាលើកដំបូង កើនឡើង ២២.៨២% បើធៀមនឹងឆ្នាំ ២០២០ ។
ពីចំនួន៥០០០ តោនដែលអង្ករកម្ពុជា នាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិន នៅឆ្នាំ ២០១២ ដល់ចំនួនលើសពី ៣០ ម៉ឺនតោន នៅឆ្នាំ ២០២១ ជាការសម្រេចបានការ លោតផ្លោះ ជាប្រវត្តិសាស្ត្រ ។ នេះក៏បង្ហាញថា ក្រោមការគាំទ្រ យ៉ាងពេលទំហឹង របស់ប្រទេសចិន ឧស្សាហកម្មផលិត និងកែច្នៃអង្ករ របស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ។

ទន្ទឹមនឹងនេះ ផ្លែចេកស្រស់ របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយជោគជ័យ ជាលើកដំបូង នៅឆ្នាំ ២០១៩ ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបាននាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន ជាលើកដំបូងនៅខែឧសភា ឆ្នាំ ២០២១ ។ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន និងកម្ពុជា កំពុងជំរុញ យ៉ាងខ្លាំង ឱ្យការងារ វាយតម្លៃហានិភ័យភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅចិន ។

ស្របនឹងពេលដែល «កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (ហៅកាត់RCEP)» និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា បានចូលជាធរ មានជាផ្លូវការ អនុលោមកិច្ចព្រមព្រៀង សមាមាត្រ នៃផលិតផលពន្ធគយសូន្យ ក្នុងពាណិជ្ជកម្មទំនិញ រវាងភាគីទាំងពីរបានឈានដល់ជាង ៩៧.៥% និង ៩០% ដោយឡែកពីគ្នា នេះជាកម្រិតខ្ពស់បំផុត ដែលភាគីទាំងពីរ បានផ្តល់ជូនដៃគូពាណិជ្ជកម្ម សេរីរបស់ខ្លួន ។ នេះគឺជាផលប្រយោជន៍ ដ៏ធំសម្រាប់សហគ្រាស នាំចេញនាំចូល នៅប្រទេសកម្ពុជា ជាពិសេសសម្រាប់ សហគ្រាសផ្នែកកសិកម្ម ។ មិនត្រឹមតែការនាំចូលសម្ភារ និង ទំនិញកសិកម្មអាចទទួលបានការអនុគ្រោះពន្ធកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែការនាំចេញ កសិផល ក៏អាចទទួល បានពន្ធសូន្យ នៃប្រទេសដៃគូផងដែរ ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យកម្ពុជា សម្រេចបាននូវពិពិធកម្ម នៃការនាំចេញ និងផ្តល់ឱកាសទីផ្សារ កាន់តែច្រើនដល់កម្ពុជា សម្រាប់ការពង្រីកផលិតកម្មផ្នែកកសិកម្ម កែច្នៃកសិផល និងផលិតផលមិនមែនវាយនភណ្ឌ ។

តាមស្ថិតិបង្ហាញ ឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា បានឡើងដល់ ១០.៩៨ ពាន់លានដុល្លារ អាមេរិក ដែលបានកើនឡើង ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២០ ដែលសម្រេចបាននូវគោលដៅ នៃទំហំពាណិជ្ជកម្មឆ្នាំ ២០២៣ ដែលកំណត់ដោយមេដឹកនាំរបស់ប្រទេសទាំងពីរគឺ ១០ ពាន់លានដុល្លារអាមេរិក មុនកាលកំណត់ ។

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិននិងកម្ពុជា គឺជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ដែលនឹងជំរុញ ទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់កម្រិតថ្មី និងផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់សហគ្រាស និងប្រជាជន នៃប្រទេសទាំងពីរ ៕

