ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន១នាក់ ឆ្លងក្នុងសហគមន៍ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៨ មករា បានឲ្យដឹងថា ក្រសួងរកឃើញលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
