ព័ត៌មានជាតិ

លោកបណ្ឌិតកែរ រដ្ឋា៖វត្តមានមេរោគ កូវីដ ១៩ បំលែង ថ្មី ប្រ ភេទ អូមីក្រុង មិន ទាន់ មាន នៅ ខេត្ត ស្វាយរៀង ទេ ហេីយ ចំនួន អ្នក វិជ្ជមាន កូវីដ ១៩ ក៏ លែង រកឃេីញ ជាង១០ថ្ងៃ មក ហើយ

ស្វាយរៀង ៖លោកបណ្ឌិតកែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងថាមេរោគ កូវីដ ១៩ បំលែង ថ្មី ប្រ ភេទ អូមីក្រុង មិន ទាន់ មានវត្តមាន នៅ ខេត្ត ស្វាយរៀង ទេ ហេីយ ចំនួន អ្នក វិជ្ជមាន កូវីដ ១៩ ក៏ លែង រកឃេីញ ជាង១០ថ្ងៃ មក ហើយ ក្នុងនោះនៅ មាន អ្នក ជំងឺ កូវីដ ១៩ តែ ម្នាក់ គត់ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ សាមគ្គី រំដួល រីឯ អ្នក ជំងឺ ស្រាល ព្យាបាល តាម ផ្ទះ ក៏ នៅ សល់ តែ ម្នាក់ ដែរ ។

ការថ្លែងរបស់បណ្ឌិត កែរ រដ្ឋា បែបនេះបានធ្វើឡើងខណៈដែល លោកបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្ត ស្វាយរៀង ចុះផ្សព្វផ្សាយ និងអប់រំជូនដល់ ប្រជាពលរដ្ឋ ៣៦គ្រួសារ នៅភូមិ វាលយន្ត សង្កាត់ ស្វាយ រៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ ទប់ស្កាត់ជំងឺកូវីដ១៩ និង ចែកជូន ថ្នាំពេទ្យ ម៉ាស់ ជែលអាកុល ដែល ជា អំណោយ ដ៏ ថ្លៃថ្លា របរបស់លោកហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា និង ជា ប្រធាន កិត្តិយស ក្រុម ការងារ គ្រូពេទ្យ ស្ម័គ្រ ចិត្តហ៊ុន ម៉ានី ជូនដល់ពលរដ្ឋនៅថ្ងៃទី៩ខែមករាឆ្នាំ២០២២ ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងបន្តថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោកស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី ក្រសួង សុខាភិបាល មន្ទីរ សុខាភិបាលខេត្ត ស្វាយរៀង បាន សហការ ជាមួយ ក្រុម ការងារ គ្រូពេទ្យ ស្ម័គ្រ ចិត្តលោក ហ៊ុន ម៉ានី ចំនួន ២០នាក់ ក្រុម យុវជន សសយក ៥នាក់ និង ក្រុម ប្រឹក្សា សង្កាត់ ស្វាយ រៀង ហេីយ និង មេភូមិ វាលយន្ត ចំនួន ១០នាក់ ចុះអប់រំផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ ដេីម្បី ឲ្យ ពួក គាត់ អនុវត្ត មុឹងម៉ាត់ នូវ វិ ធាន ការ ក្នុងការបង្ការ ទប់ស្កាត់កុំឲ្យឆ្លង រីក រាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។

លោក បានបន្តថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គម្លាតសង្គម គម្លាតបុគ្គល និង រស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បាន បញ្ជាក់ ថា បច្ចុប្បន្ន នេះ ប្រ មុខរាជរដ្ឋាភិបាល កម្ពុជា មាន ការ ព្រួយបារម្ភ យ៉ាង ខ្លាំង ចំពោះ ជំងឺ កូវីដ ១៩ បំលែង ថ្មី ប្រ ភេទ អូមីក្រុង ហេតុ ដូច្នេះ ហើយ ទើប សម្តេច តេជោ ហ៊ុន សែន អំពាវ នាវ ដល់ ប្រជាពលរដ្ឋ អនុវត្ត ឲ្យ បាន នូវ វិធាន ៣កុំ និង ៣ការ ពារ ។

លោកបណ្ឌិតបានបញ្ជាក់ថាការ ស្រុតចុះ យ៉ាង គំហុក នៃ ជំងឺ កូវីដ ១៩ សឹង តែ រលាយ សាបសូន្យ ពី ខេត្ត ស្វាយរៀង នេះ គឺដោយសារតែ ការ ខិតខំ ប្រឹងប្រែង របសរបស់លោកប្រធាន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ ១៩ ខេត្ត និង មាន ការ ចង្អុល បង្ហាញ និង ឧបត្ថម្ភ គាំទ្រ ពី លោកស្រីកិត្តិសង្កិហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធាន ក្រុម ការងារ ថ្នាក់ជាតិចុះជួយ ខេត្ត ស្វាយរៀង ហើយ និង មានការ ឧបត្ថម្ភ គាំទ្រពី គណៈកម្មការ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំង ប្រទេស ជា ពិសេស គោលនយោបាយ និង យុទ្ធសាស្ត្រ ដ៏ត្រឹម ត្រូវ របស់ ប្រមុខរាជ រដ្ឋា ភិបាល ដែល មាន សម្តេច តេជោ ហ៊ុន សែន ជា នាយក រដ្ឋ មន្ត្រី ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top