ព័ត៌មានជាតិ

តុលាការកំពូល បង្វិលបណ្តឹងសារទុក្ខ ពិរុទ្ធជន៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុកក្មេងម្នាក់ៗ ពី៣០ឆ្នំា ទៅអស់មួយជីវិត ពាក់ព័ន្ធបទល្មើសឃាតកម្មគិតទុកមុន ទៅកាន់តុលាការឧទ្ធរណ៍ ដើម្បីជំនុំជម្រះ ឡើងវិញ

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ បានប្រកាសសាលដីកាលើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ ដើម្បីសម្លាប់ និង ប្លន់យកម៉ូតូ និង ទូរស័ព្ទដៃ ពី នារីរងគ្រោះ ម្នាក់ ដោយប្រើដុំឥដ្ឋវាយសម្លាប់ ជនរងគ្រោះយកសម្បត្តិ ប្រព្រឹត្តនៅចំណុច ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦ ។

តុលាការកំពូល បានសម្រេចបង្វិល សំំណុំរឿងក្តីរបស់ពួកគេ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ សារជាថ្មី ឡើងវិញ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ ខាងលើរូបនេះ មាន ឈ្មោះ ១-ជុំ វីរៈ ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្នាក់ នៅ ភូមិ តា បោះ សង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ ជា ជន ដៃដល់ និង ត្រូវ ជា បង ជីដូនមួយ នារី រងគ្រោះ ។ទី ២-ឈ្មោះ លឹម បញ្ញវន្ត ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅ សង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ទី ៣-ឈ្មោះ ហុង សុជោតា ភេទ ប្រុស អាយុ ២១ ឆ្នាំ មាន លំនៅ ក្នុង បុរី សន្តិភាព ២ ភូមិ ដំណាក់ ត្រយឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ឈ្មោះ វ៉ុន រដ្ឋា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជា សិស្ស ថ្នាក់ ទី ១២D នៃ វិទ្យាល័យពងទឹក មានទីលំនៅសង្កាត់ ពងទឹក ខណ្ឌ ដង្កោ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៧ ខែ មីនា ឆ្នាំ ២០១៧ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ ជុំ វីរៈ ដាក់ពន្ធនាគារ កំណត់ អស់ មួយជីវិត។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ លឹម បញ្ញវន្ត និងឈ្មោះ ហុង សុជោតា ត្រូវ បានតុលាការ ផ្តន្ទាទោស ដាក់គុកក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ។

ក្នុងចំណោមអ្នកទាំង៣នាក់ ឈ្មោះ ជុំ វីរ: ត្រូវជាប់ចោទពីបទ ឃាតកម្មគិតទុកមុន ចំណែកឯ ២នាក់ទៀត ត្រូវជាប់ចោទពី បទ លួចមានស្ថានទម្ងន់ទោស (ប្រើដុំឥដ្ឋវាយសម្លាប់ជនរងគ្រោះយកសម្បត្តិ ) តាមមាត្រា ២៩, ២០០, ៣៥៣ និង មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេបានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍បានតម្កល់ទោសរបស់ពួក គេ រក្សាទុកដដែល។ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ ឧសភាឆ្នាំ ២០១៦ នៅសង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ រារាជធានីភ្នំពេញ ៕

ដោយ រស្មី អាកាស

To Top