ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី៣៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតដែលជាករណីអូមីក្រុងទាំងអស់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន១០នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់ ។

ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសពីអ្នកជាសះស្បើយចំនួន១១នាក់ទៀត និងគ្មានអ្នកស្លាប់ថ្មីទេ ។

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៧០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕

To Top