ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានដាក់ឲ្យដំណើរការសេវាផ្ដល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន បន្ថែមនៅថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអ៊ីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះតទៅ។
ការបន្ថែមថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានាដែលមានការងារមមាញឹក ក្នុងពេលម៉ោងការងាររដ្ឋបាល ៕