ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា ដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ ចូលរួមកិច្ចប្រជុំលើកទី១២ រវាងកងទ័ពជើងទឹកភូមិន្ទថៃ ​ ស្តីពីការពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងអភិវឌ្ឍន៍ នៃកិច្ចសហប្រតិបត្តិការទ្វេរភាគី

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះចូលរួមកិច្ចប្រជុំលើកទី១២ រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ស្តីពីការពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការទ្វេរភាគី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំទ្បេង(WEBEX) នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top