ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ អតីតលោកផ្កាយ២ សូយ ចាន់សឿន ពាក់ព័ន្ធបទប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុដោយ សុចរិត ប្រព្រឹត្តនៅ ភូមិ ស្រែអំពិល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ ២០១៩ ។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សានុំជម្រះ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សូ យ ចាន់ សឿ ន ភេទ ប្រុស អាយុ៤៥ឆ្នាំ អអតីតមន្ត្រីផ្កាយ ២ មាន ទីលំនៅ ផ្ទះ លេខ៣១០ អឺ០មហាវិថី ព្រះមុនីវង្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ ត្រូវបានជាប់ចោទពីបទ ប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុ ដោយ សុចរិត។

ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន​ ត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងឈ្មោះ ឈ្មោះ កើតខេង ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករមានទីលំនៅរាជធានីភ្នំពេញ ។

ជនជាប់ចោទសូយ ចាន់សឿន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ និង បច្ចុប្បន្ននេះ កំពុងតែឃុំខ្លួន ទៅ ពន្ធនាគារ ខេត្តកំពង់ស្ពឺ ។

នាពេលសវនាការ, ឈ្មោះ សូយ ចាន់សឿន បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ។ គាត់បានសុំអោយតុលាការកំពូលច្រានចោល សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម និង ដោះលែងគាត់អោយមានសេរីភាពវិញ។

តុលាការកំពូលនឹងប្រកាសដីកា លើ សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២២ ៕

ដោយ រស្មី អាកាស

To Top