ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរ ចំនួន២៨រូប នៅសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ ពីអ្នកកាន់កាប់សមុច្ច័យឯកជន។
តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច្ច័យ ដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ចំនួន២៨រូប នឹងត្រូវបញ្ជូនត្រឡប់មកមាតុប្រទេសវិញ»៕