ភ្នំពេញ៖ នៅចំពោះមុខ លោកស្រី អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេស នៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី លោក ប្រាក់ សុខុន បានស្នើឱ្យមានយន្តការ ពិគ្រោះយោបល់នយោបាយ រវាងកម្ពុជា-អង់គ្លេស។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃជំនួបរវាង លោក ប្រាក់ សុខុនជាមូយ លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះ ”សម្ព័ន្ធមហាសមុទ្រសកលលោក” ដែលដឹកនាំដោយចក្រអង់គ្លេស និងការចូលរួមនៅក្នុង ”ការរួបរួមមហិច្ឆតាខ្ពស់សម្រាប់ធម្មជាតិ និងមនុស្សជាតិ”។
គូសបញ្ចាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Milling បានជួបជាមួយដៃគូកម្ពុជាជាច្រើន ក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ តម្លៃ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា៕