ព័ត៌មានជាតិ

ស្រ្តីស្រស់ស្អាត លក់អនឡាញ់ម្នាក់ ក្លាយជាអ្នកលក់គ្រឿងញៀនវិញ

ភ្នំពេញ ៖ ប្រហែលជាការលក់ដូរ តាមអនឡាញ មិនសូវកាក់កបហើយមើលទៅ ទើបស្រី្តជាអ្នកលក់អនម្នាក់ ទៅបង្កើតមុខរបរថ្មីមួយទៀត គឺជួញដូរគ្រឿងវិញ អមដោយបុរសសង្ហា ជាមេក្លោង ។

ក្រោយការបើកលក់ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃ១៣ មករាថា ដោយមានការ សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន (ផ្ញើតាមក្រុមហ៊ុន ដឹកជញ្ជូនវិរៈប៊ុនថាំ)។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្ដស្រាវជ្រាវឈាន ដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងឆែកឆេរផ្ទះរបស់ជនសង្ស័យ រកឃើញ គ្រាប់អាវុធវែងចំនួន៧គ្រាប់។

ស្នងការឲ្យដឹងទៀតថា ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើពីភ្នំពេញទៅខេត្ដបាត់ដំបង)។

២- ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត)

វត្ថុតាងចាប់យក៖ ក្រាមពណ៌ស ចំនួន៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top