ព័ត៌មានជាតិ

គ.ជ.ប ទទួលពាក្យបណ្តឹង៣៦ សុទ្ធតែបណ្ដឹងតវ៉ា នៅមូលដ្ឋាន ឃុំ-សង្កាត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃ.ស) ទូទាំងប្រទេស ទទួលពាក្យបណ្តឹង ចំនួន៣៦បណ្តឹង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី១៥ មករា នេះ បញ្ជាក់ថា គ.ជ.ប ទទួលពាក្យបណ្តឹង ចំនួន៣៦បណ្តឹង នោះ សុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ាដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ៕

To Top