ភ្នំពេញ៖ ដោយផ្អែកតាមសច្ចាប័នរបស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កងកម្លាំងទីបញ្ជាការជួរមុខ ចំនួន២០រូប និងអូប័រល្បឿនលឿន ចំនួន០២គ្រឿង ដឹកនាំដោយវរនាវីឯក នួន ស៊ីវាសនា មេបញ្ជាការកងនាវាអន្តរាគមន៍ កម្លាំងបានចេញល្បាត នៅតាមបណ្តាគោលដៅដែលឈរជើង និងតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសវេទិការទេសចរណ៍អាស៊ាន លើកទី៤០ (40th ASEAN TOURISM FORUM, ATF) នៅខេត្តព្រះសីហនុ ឆ្នាំ២០២២ ។
វេទិការទេសចរណ៍អាស៊ាន លើកទី៤០ (40th ASEAN TOURISM FORUM, ATF) នឹងត្រូវព្រឹត្តិទៅ នាថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ដែលរៀបចំដោយ ក្រសួងទេសចរណ៍កម្ពុជា៕