ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធជួញដូរ គ្រឿងញៀន ៨ កញ្ចប់

ភ្នំពេញៈ បុរសប្រកបមុខរបលក់គ្រឿងញៀនម្នាក់ កាលពីថ្ងៃ ទី ១៧ ខែមករា ឆ្នាំ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុច គង់ហុង ផ្លូវព្រះមុនីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន បានឱ្យដឹងថា ជនត្រូវចោទមាន ឈ្មោះ តាំង វេងហ៊ុយ ភេទ ប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ បុគ្គលិកអង្គការកសាង ។

ជនត្រូវចោទត្រូវបានជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ ប្រព្រឹត្តនៅចំណុច គង់ហុង ផ្លូវព្រះមុនីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៨កញ្ចប់ , ទូរស័ព្ទ១គ្រឿងម៉ាកហ៊ួវៃ , ម៉ូតូ១គ្រឿង៕ ដោយ គា លីហ្សា

To Top