ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ស្រ្តី ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ ស្រ្តីខ្មែរ៧នាក់ ទៅលក់ដូរ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ ស្រ្តីជាប់ចោទ ម្នាក់ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ១៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ ស្រ្តីខ្មែររងគ្រោះ ចំនួន៧នាក់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តែក្រោយមក ស្ត្រីរងគ្រោះ ទាំងនោះ ត្រូបានគេលក់ដូរ និង គេងប្រវ័ញ្ចការងារ នៅទីនោះ ប្រព្រឹត្ត កាលពីអំឡុង ២០១៦។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ ឈ្មោះ អ៊ុំ រ៉ាឌីន ភេទស្រី អាយុ ៣៥ ឆ្នាំ ។

ជនជាប់ចោទឈ្មោះ អ៊ុំ រ៉ាឌីន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៦ ឆ្នាំ ពីបទ:« ការនាំយកចេញ ដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» តាមមាត្រា១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។ តែនាងបាន ឧទ្ធរណ៍ ។

ជនជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាឌីន ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៧ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២៕ដោយ គា លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top