ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញវិធានការ ៣ចំណុច ដើម្បីទប់ស្កាត់ ការរាតត្បាតនៃវីរុសបំប្លែងថ្មី ប្រភេទដែលតានិងអូមីក្រុង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតានិងអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ចំណុច។

វិធានការសំខាន់ៗទាំង៣នោះរួមមាន៖

១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។

២. ត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ ក្នុងករណីមានកម្ដៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាក រហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់ នៅគ្រឹះស្ថានសិក្សាវិញ

៣. អនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថាន សិក្សាដែល មានចំណុះសិស្សច្រើន រួមជាមួយនិងការបង្រៀននិងរៀនតាមអនឡាញ៕

To Top