ព័ត៌មានជាតិ

តុលាការកំពូល បង្វិលសំណុំរឿងក្តី លោកសូយ ចាន់សឿន ទៅកាន់តុលាការឧទ្ធរណ៍ ដើម្បីជំនុំជម្រះឡើងវិញ ពាក់ព័ន្ធបទប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ដែលត្រូវបានតុលាការដំបូងខេត្តកណ្ដាលចោទប្រកាន់ ជាប់ពាក់ព័ន្ធអំពីបទប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុ ដោយ សុចរិត និង បទ បរិហារកេរ្តិ៍ ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិ ស្រែអំពិល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ ២០១៩ ។

តុលាការកំពូល ក៏បានសម្រេចបង្វិលសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ទៅកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញវិញ ដើម្បីជំនុំជម្រះ អោយជំនុំជម្រះសារជាថ្មី ឡើងវិញ ពីព្រោះ នៅមានចំណុចមិនប្រក្រតី និង សង្ស័យជាច្រើន ដែលតុលាការថ្នាក់ទាប មិនទាន់ ដោះស្រាយ នៅឡើយ។

យោងតាម ដីកាតុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សូ​យ ចាន់​សឿ​ន ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោផ្កាយ២ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០​អឺ​០ មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ ត្រូវបានជាប់ចោទពីបទ: ប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុ ដោយ សុចរិត , និង បទបរិហារកេរ្តិ៍ ជាសាធារណៈ ។

ជនជាប់ចោទត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងឈ្មោះ ឈ្មោះ កើត ខេ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​អាជីវករ នៅ​រាជធានី​ភ្នំពេញ ។

ជនជាប់ចោទ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ​៣០ ខែ​កក្កដា ឆ្នាំ ២០២១  និង​ បច្ចុប្បន្ននេះ កំពុងតែឃុំខ្លួន​ទៅ​ពន្ធនាគារ ខេត្តកំពង់ស្ពឺ។

ក្រៅអំពីជាប់ចោទនូវ បទល្មើសខាងលើនេះ, ជនជាប់ចោទ ក៏ត្រូវបានជាប់ចោទ ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស និង ចាប់បង្ខាំងមនុស្សខុសច្បាប់ផងដែរ ដែលសំណុំរឿងនេះ ត្រូវបានប្តឹងដោយ ស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាអតីតមិត្តស្រីរបស់គាត់៕ ដោយ គា លីហ្សា

To Top