ព័ត៌មានជាតិ

ក្រៅពីអាវុធកែច្នៃ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យ ប៉ះពាល់ ដល់សត្វព្រៃ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រៅពីកាំភ្លើងកែច្នៃ ដែលជាជាអាវុធគ្រោះថ្នាក់ បំផុតនោះ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ ដល់សត្វព្រៃផងដែរ។

លោកអះអាងថា ប្រជាជនមួយចំនួន បានចិញ្ចឹមសត្វឆ្កែ ប្រដេញជាហ្វូង ដើម្បីបណ្តើរចេញ ទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំ ធ្វើឱ្យចំនួនសត្វព្រៃ ត្រូវបានថយចុះដោយការប្រមាញ់ និង ស្លាប់ដោយសារតែជំងឺឆ្លង ពីឆ្កែស្រុក។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា «ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃ នៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិន ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top