ព័ត៌មានជាតិ

សាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតឱ្យក្រឡាបញ្ជី ធ្វើការបញ្ជូនតាម ការផ្សាយជាសាធារណៈ ចំពោះចុងចម្លើយឈ្មោះ ម៉ម សុផល និងឈ្មោះ ព្រំ ចាន់ដារ៉ា ចាប់ពីពេលនេះតទៅ

ភ្នំពេញ៖ លោក គង់ តាំងម៉េង ចៅក្រមសាលាដំបូងខេត្តត្បូងឃុំ បានអនុញ្ញាតឲ្យក្រឡាបញ្ជីសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈចំពោះចុងចម្លើយឈ្មោះ ម៉ម សុផល ភេទស្រី អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ព្រំ ចាន់ដារ៉ា អាយុ៤១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិកណ្តោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៨៣ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តត្បូងឃ្មុំ តាមនីតិវិធីច្បាប់ ចាប់ពីពេលនេះតទៅ។

យោងតាម លិខិតជូនដំណឹង របស់សាដំបូងខេត្តត្បូងឃ្មុំ ជម្រាបមក ឈ្មោះ ម៉ម សុផល ភេទស្រី អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ព្រំ ចាន់ដារ៉ា អាយុ៤១ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅ ភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឱ្យបានដឹងថា ដោយការបញ្ជូននៅទីសំណាក់ ឬបញ្ជូននៅកន្លែងជួបប្រទះ ឬការបញ្ជូនបង្គ្រប់កិច្ច និងការបញ្ជូនដោយទុកចោល ស្របតាមបញ្ញត្តិមាត្រា ២៤៩ មាត្រា ២៥១ និងមាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី មិនអាចធ្វើទៅបានទេ ដូច្នេះសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចធ្វើការបញ្ជូនដីកាកោះចុងចម្លើយឱ្យចូលរួមនីតិវិធីត្រៀម សម្រាប់ការទាញហេតុផល ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៖០០នាទី រសៀល នៅ បន្ទប់ “ច” ជាន់ទី២ នៃសាលាដំបូងខេត្តត្បូងឃ្មុំ តាមរយៈការផ្សាយជាសាធារណៈ គឺបិទផ្សាយនៅលំនៅដ្ឋានរបស់សាមី ខ្លួន០១ច្បាប់ បិទផ្សាយនៅសាលាឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ចំនួន០១ច្បាប់បិទផ្សាយនៅបញ្ចរ ឬកន្លែងបិទ ផ្សាយនៅសាលាដំបូងខេត្តត្បូងឃ្មុំ ចំនួន០១ច្បាប់ និងចុះផ្សាយតាមទំព័រសារព័ត៌មានចំនួន ០១ច្បាប់ ហើយរក្សាទុកនៅ នឹងយើងចំនួន០១ច្បាប់ ចុងចម្លើយអាចមកទំនាក់ទំនងយកដីកាកោះនេះ ត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៖០០ នាទីរសៀល។

យោងតាមដីកាសម្រេច ចុះហត្ថលេខាដោយ លោក គង់ តាំងម៉េង ចៅក្រុមសាលាដំបូងខេត្តត្បូងឃុំ បញ្ជាក់ថា ១-ភាគីដើមចោទបានស្នើសុំឱ្យតុលាការធ្វើការបញ្ជូនតាមរយៈនៃការផ្សាយជាសាធារណៈ។ ២-ទោះបីបានខំប្រឹងប្រែងធ្វើការស្រាវជ្រាវរកលំនៅឋាន ឬទីសំណាក់ ឬកន្លែងផ្សេងទៀតរបស់ចុងចម្លើយឈ្មោះ ម៉ម សុផល ភេទស្រី អាយុ៣៩ឆ្នាំ និងប្តីឈ្មោះ ព្រំ ចាន់ដារ៉ា អាយុ៤១ឆ្នាំ ដែលត្រូវធ្វើការបញ្ជូនយ៉ាងណាក៏ ដោយក៏នៅតែរកមិនឃើញ ជាហេតុនាំឱ្យមិនអាចធ្វើការបញ្ជូននៅទីសំណាក់ ឬបញ្ជូននៅកន្លែងជួបប្រទះ ឬការបញ្ជូន បង្គ្រប់កិច្ច និងការបញ្ជូនដោយទុកចោល ស្របតាមមាត្រា ២៤៩២៥១ និងមាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានទេ ដែលត្រូវធ្វើការបញ្ជូនក៏ដោយក៏នៅតែរកមិនឃើញ។

៣-តាមសំអាងហេតុខាងលើ និងជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី គប្បីអនុញ្ញាតឱ្យក្រឡាបញ្ជីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈបាន តាមពាក្យសុំរបស់ភាគីដើមចោទ ស្របតាមបញ្ញត្តិមាត្រា ២៥៥ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

ក្នុងសេចក្តីសម្រេច របស់ចៅក្រុមសាលាដំបូងខេត្តត្បូងឃុំ បញ្ជាក់ថា អនុញ្ញាតឱ្យក្រឡាបញ្ជីធ្វើការបញ្ជូនតាមការផ្សាយ ជាសាធារណៈចំពោះចុងចម្លើយឈ្មោះ ម៉ម សុផល ភេទស្រី អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ព្រំ ចាន់ដារ៉ា អាយុ៤១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិកណ្តោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៨៣ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តត្បូងឃ្មុំ តាមនីតិវិធីច្បាប់ ចាប់ពីពេលនេះតទៅ៕

To Top