ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធសហគមន៍ ឌីជីថលកម្ពុជា

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធសហគមន៍ ឌីជីថល កម្ពុជា (Digital Community of Cambodia) ស្របតាមគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីគាំទ្រដល់ការ អនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថល។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ប្រព័ន្ធនេះ បង្កើតឡើង ក្នុងគោលបំណង ប្រមូលផ្ដុំបុគ្គល ដែលមានគុណវុឌ្ឍ ផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និង ក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាស ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ របស់ខ្លួនឱកាសការងារល្អ ការចែករំលែក ចំណេះដឹង និងបទពិសោធទៅវិញទៅមក រវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងគោលនយោបាយ ក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ផងដែរ»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង លើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញពាក់ព័ន្ធ នឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈោ្មះ តាមរយៈតំណភ្ជាប់ https://dcc.gov.kh ៕

To Top