ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភ​ ដល់មន្ត្រីនគរបាល ចូលនិវត្តន៍និង មន្ត្រីនគរបាលមរណ:

បន្ទាយមានជ័យ: ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានប្រារព្ធធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: ក្រោមអធិបតីភាព លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ជំនាញជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួល ផែនការងារគ្រប់គ្រងធនធានមនុស្សបានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមកចូលរួមថ្ងៃនេះ មានចំនួន៥៥នាក់ ក្នុងនោះក្រុមការងារ បើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូននគរបាលចូលនិវត្តន៍ចំនួន៤៧នាក់ និងបើកប្រាក់សមាគមន៍ មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណ: ។ ថវិការសរុប ៥៣៣,៣៥២,៥០០៛(ប្រាំរយសាមសិបបីលាន បីរយហាសិបពីរពាន់ ប្រាំរយរៀលគត់)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ បាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរបាលមរណ:ផងដែរ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណ: ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះ ទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បី រកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ។ ទន្ទឹមលោកក៏បានអំពាវនាវដល់និវត្តន៍ ជនទាំងអស់ត្រូវយកចិត្តទុកដាក់ ថែសុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុត ពីជម្ងឺឆ្លងបំលែងថ្មី ៕

To Top