ព័ត៌មានជាតិ

ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបាន ជាង៦៣ភាគរយ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបាន ៦៣.៧ភាគរយហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ មករា នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា «តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខ»។

ប្រភព ដដែល រៀបរាប់ថា គម្រោងស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានរចនាបទទំនើប ដែលមានសរសរធំ ចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

សូមរំលឹកថា ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប គ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕

To Top