ភ្នំពេញ៖ បេក្ខជនបណ្ឌិត សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹក ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ និងក្រុមការងារ បានទៅចាក់វ៉ាក់សាំង កូវីដ ១៩ ដូសជំរុញ លើក៤ នាវត្តនាគវ័ន្ត រាជធានីភ្នំពេញ។
លោកបេក្ខជនបណ្ឌិត បានសម្តែងនូវការរីករាយ ដោយទទួលបានការចាក់វ៉ាក់សាំង ដូសជំរុញលើកទី៤ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល។
លោកនិពន្ធនាយក បានថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់នាំ និងក្រសួងសុខាភិបាល បានយកអស់កម្លាំងកាយពល និងកម្លាំងប្រាជ្ញ ដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធានការសុខាភិបាល ដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ជាពិសេស ក្នុងបរិបថនៃការរាតត្បាតជំងឺកូវីដ១៩ ជាសកល និងនៅក្នុងប្រទេសកម្ពុជា។
ឆ្លៀតឱកាស លោកបេក្ខជនបណ្ឌិត សយ សុភា ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញចូលរួមចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្នា ដើម្បីបន្តបង្កើនភាពស៊ាំ នៅក្នុងសហគមន៍៕
ដោយ៖ សយ សុជាតា












