ព័ត៌មានជាតិ

លោក ស៊ី ជីនភីងផ្ញើលិខិតអបអរសាទរ ចំពោះវេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មាន ជាសកលលើកទីមួយ 

នៅថ្ងៃទី ២៦ ខែមករា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ។

លោកស៊ី ជីនភីងបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ជិតនឹងបើកធ្វើ ប្រទេសចិននឹងបង្ហាញនូវព្រឹត្តិការណ៍កីឡាអូឡាំពិកមួយលើកដែលប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាព និងភាពអស្ចារ្យជូនពិភពលោក។ វេទិកានេះគឺធ្វើឡើងក្រោមប្រធានបទ “ការចែករំលែកកីឡាអូឡាំពិករដូវរងាបែបបច្ចេកវិទ្យា” សង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញមកចូលរួមវេទិកាអាចប្រមូលផ្តុំតម្រិះប្រាជ្ញា ធ្វើការពិភាក្សា ផ្លាស់ប្តូរនិងចែករំលែក សំដៅជួយបង្ហាញពីភាពទាក់ទាញពិសេសនៃកីឡាព្រិលទឹកកក បន្តវេននិងផ្សព្វផ្សាយស្មារតីអូឡាំពិក ព្រមនិងរួមគ្នាជំរុញការអភិវឌ្ឍនៃកីឡារដូវរងាអូឡាំពិក។
សូមបញ្ជាក់ថា វេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃដដែល ៕

To Top