ភ្នំពេញ៖ យោងតាមទិន្នន័យតួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១មានទឹកប្រាក់សរុបប្រមាណជាង ១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមគេហទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញ របស់កម្ពុជា ទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕
