ព័ត៌មានជាតិ

មន្ត្រីជំនាញកម្ពុជា ២រូប នឹងទៅបំពេញបេសកកម្ម ហ្វឹកហ្វឺនសុនខហិតមីន នៅតួកគី

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជួបសំណេះសំណាល និងណែនាំមន្ត្រីជំនាញសុនខ ២រូប ដែលនឹងត្រូវចេញដំណេីរ ទៅបំពេញបេសកកម្ម ដេីម្បីហ្វឹកហ្វឺនសុនខហិតគ្រាប់មីន នៅប្រទេសតួកគី​។ 

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក ហេង រតនា បានថ្លែងថា ការបំពេញបេសកកម្មនេះគាំទ្រដោយអង្គការAPOPO សំរាប់រយ:ពេល១០ខែ​ ក្នុងឆ្នាំ២០២២នេះ។ 

គូសបញ្ជាក់ថា កិច្ចការនៅក្រៅប្រទេសនេះ​ មិនត្រឹមតែសំរាប់ផលប្រយោជន៍ខ្លួនឯង និងកិត្តិស័ព្ទអង្គភាព​ប៉ុណ្ណោះទេ​ តែនេះជាការចូលរួមចំណែក ក្នុងការលេីកកំពស់កិតិ្តយស ​និងវប្បធម៏ជាតិសាសន៍ នៃប្រទេសជាតិយេីងផងដែរ៕

To Top