ព័ត៌មានជាតិ

ស្វែងយល់ពីវប្បធម៌ “សុខដុម” នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាឱកាសសំខាន់មួយ សម្រាប់ពិភពលោក​​ស្វែងយល់ពីវប្បធម៌ “សុខដុម”  របស់ប្រទេសចិន។ ​​ប្រជាជន​​នៃ​ប្រទេស​ជា​ច្រើន​ចូលចិត្ត​​​ វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​​​ ​ ពីព្រោះ​ប្រទេសចិន​ដែល​​មាន​ការអភិវឌ្ឍ​​ ដោយ​ឥតឈប់ឈរ​​បាន​ភ្ជាប់​​​ការទាក់ទង​កាន់តែ​ជិតស្និទ្ធ​​ ជាមួយបណ្តាប្រទេស​លើ​លោក​​​ មួយទៀតគឺព្រោះ​ខ្លឹមសារ​ ផ្នែក​​វប្បធម៌​និងគុណតម្លៃ​នៃ​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​​បាន​ធ្វើឱ្យ​​ប្រជាជន​​ នៃ​បណ្តាប្រទេស​​ចាប់អារម្មណ៍​ថា​​ ស៊ីគ្នា​​នឹងគុណតម្លៃរបស់ខ្លួន​​។​

វប្បធម៌ “សុខដុម”  នៃ​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ត្រូវបានគេ​សម្គាល់ថា​ កាន់តែ​មាន​តម្លៃ​​​ក្នុងយុគសម័យ​បច្ចុប្បន្ន ដែល​​សកលលោក​រួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង​ ក្រោម​សភាពការណ៍​អន្តរជាតិ​ ដ៏​​កាន់តែស្មុគស្មាញ។​​​

សុខដុម ជារឿងសំខាន់មួយដែលអាច​​ផ្សារភ្ជាប់​ បណ្តាប្រទេស​ជាមួយគ្នា។ ​វប្បធម៌  “សុខដុម” ​ផ្សព្វផ្សាយ​ពី​​ទស្សនៈអន្តរជាតិ​​អំពី​ការស្វែងរកសុខសន្តិភាព​ ​សមស្របនឹង​​តម្រូវការ​ទូទៅ​របស់​ប្រជាជន ​​នៃ​បណ្តាប្រទេស​ ដែលចង់​បាន​ស្ថរិភាព​​​និង​សន្តិសុខ ។ ​ជំងឺកូវីដ ១៩ នៅតែ​កំពុង​រាលដាល​ជាសកល  ខណៈ​ពិភពលោក​ស្ថិតក្នុង​សភាពការណ៍ ប្រែប្រួលយ៉ាងខ្លាំង​ដែលមិនធ្លាប់មាន​ក្នុងមួយ​សតវត្សរ៍។ ​ក្នុង​គ្រាពិសេសនៃប្រវត្តិសាស្ត្រ​​ ​​​វប្បធម៌​មាន​អំណោយផល​​ដល់​ការស្វែងយល់ ​ពី​បំណងប្រាថ្នា​​របស់ប្រជាជន​។ ​វប្បធម៌ ​”សុខដុម”  ដែល​​ប្រជាជាតិចិន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​បាន​ជះឥទ្ធិពល​យ៉ាងជ្រាលជ្រៅ​ ដល់​វិធីសាស្ត្រ​​ទាក់ទង​ជាមួយ​ប្រទេស​ផ្សេង​របស់​ចិន​។ ​ប្រទេសចិន​ប្រកាន់ខ្ជាប់​ជានិច្ច​ នូវ​មាគ៌ា​អភិវឌ្ឍន៍ប្រកបដោយ​សន្តិភាព ​មានឆន្ទៈ​​ថែរក្សា គាំពារ ចែករំលែកសន្តិភាពជាមួយប្រជាជន​​នៃ​​បណ្តាប្រទេស​ ។​​​

ភាពខុសគ្នា​រួមរស់នៅជាមួយ​កកើតជា​​​ភាពសុខដុមរមនា។ វប្បធម៌​ “សុខដុម” ​ផ្សព្វផ្សាយ​​ពី​ទស្សនៈ​សង្គម​ស្តីពី​ភាពបរិយាប័ន្ន​​  ​ដែល​សមស្រប​នឹង​​តម្រូវការ​ទូទៅ​ របស់​ប្រជាជន​គ្រប់ប្រទេស ដែល​ចង់ឱ្យ​វប្បធម៌​ខុសគ្នា ​ផ្លាស់ប្តូរ​​​​គ្នា​​កាន់តែ​​​ស៊ីជម្រៅ​​​។  ​យុគសម័យនេះភពផែនដីគឺភូមិតូចមួយ​​ ​យើង​ពឹងលើវេទិកា​​ព័ត៌មានវិទ្យា  ​វប្បធម៌​ខុសៗគ្នា​​អាច​ទាក់ទងគ្នា​​ផ្ទាល់ ​​នៅ​​គ្រប់ពេលវេលាបាន។ ​​ប្រជាជន​​ប្រទេស​ជាច្រើន​បាន​​ចូលរួម​អបអរសាទរ​ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​​នេះ បានបង្ហាញ​ឱ្យ​ឃើញថា ​វប្បធម៌​ខុសគ្នា​​ស្ថិតនៅ​ជា​មួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ​។ ​ឱ្យតែ​គោរពគ្នា ​​ ផ្តោតសំខាន់លើ​​ភាពដូចគ្នា​ ទទួលយកភាពខុសគ្នា ​នឹង​អាចរួមរស់នៅដោយសន្តិភាពបាន​ ក៏នឹង​ជំរុញ​​ដល់​អរិយធម៌​មនុស្សជាតិ​ផងដែរ។​​​

ធម្មជាតិនិងមនុស្សជាតិ​មានភាពសុខដុម។ ​វប្បធម៌​ “សុខដុម”​ ផ្តួចផ្តើម​ពី​ទស្សនៈគាំពារ​អេកូឡូស៊ី​ ​ដែលសមស្របនឹង​​តម្រូវការ​ទូទៅ​នៃ​​ការអភិវឌ្ឍ​បៃតង ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​។​ ការអនុលោមតាម​​ក្រឹតក្រម​ធម្មជាតិ​ និង​​គោរពធម្មជាតិ ​មាន​អំណោយផល​​ដល់​ការជំរុញ​សេដ្ឋកិច្ច​​ពិភពលោក ​ឱ្យ​ស្តារឡើងវិញ​ប្រកបដោយភាពបៃតង។​

​មនុស្សម្នារួមរស់នៅដោយសុខដុមរមនា។ ​វប្បធម៌ “សុខដុម”​ ​ផ្សព្វផ្សាយ​ពី​សច្ចធម៌​ដែលថា ​មនុស្ស​​ត្រូវ​មាន​គុណធម៌ ​ ដែលសមស្រប​នឹង​​តម្រូវការទូទៅ​របស់​ប្រជាជន​គ្រប់ប្រទេស ​​ដែល​ចង់បានការផ្លាស់ប្តូរគ្នា​យ៉ាង​សុខដុមរមនា។​​ យើងមិនបំភ្លេច​គ្រា​​ដែល​មនុស្សម្នា​ជួយ​គាំទ្រគ្នា​ដើម្បីប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​ ​ជួបនឹងលំបាក​ទើបដឹងពី​មិត្តភាពពិត​​​។

​​ស្វែងយល់ពីវប្បធម៌ “សុខដុម” ​តាមរយៈការរួមគ្នា​អបអរសាទរ ​​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​​ក៏ជា​ស្ពាន​នៃការផ្លាស់ប្តូរ​​មួយ​ផងដែរ ​ដែលនឹង​បន្ថែម​​កម្លាំង​វិជ្ជមាន​កាន់តែច្រើន​​​ដល់​យើង។​ ​ជោគវាសនា​របស់​មនុស្សជាតិ​ ផ្សារ​តភ្ជាប់គ្នា​យ៉ាង​ជិត​ស្និទ្ធ ​  ​ការសម្រេច​ជីវភាពរស់នៅ​ល្អបវរ​​មិនអាច​គ្មាន​កម្លាំងនៃ “សុខដុម”​​នោះទេ។ ​មានតែ​បន្តជំរុញ​ឱ្យ​ប្រជាជន​ គ្រប់​ប្រទេស​ពង្រីក​ការយោគយល់គ្នា​ឱ្យ​កាន់តែស៊ីជម្រៅ ​បន្តបង្កើន​​មនសិការ​កសាង​សហគមន៍រួមវាសនា ​របស់​​មនុស្សជាតិ​ ​ទើបមនុស្សជាតិ​អាច​បន្ត​ប្រមូលផ្តុំ​កម្លាំងនៃ​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គីភាព ​ដើម្បី​ទប់ទល់​បញ្ហា​សកល ​រួមគ្នាបង្កើត​អនាគត​ដ៏​ល្អបវរ​៕

To Top