ព័ត៌មានជាតិ

ពាណិជ្ជកម្មចិន-អឺរ៉ុប បង្ហាញពីភាពធន់ជាមួយនឹង ដំណើរការរឹងមាំក្នុងឆ្នាំ២០២១

ប៉េកាំង៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអ៊ឺរ៉ុប បានឃើញកំណើនដ៏រឹងមាំ ក្នុងឆ្នាំ២០២១ ដែលបង្ហាញពីភាពរឹងមាំ និងភាពធន់នៅក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ បើទោះបីជាការស្ទុះងើបឡើងវិញ ជាសកលដ៏ទន់ខ្សោយ ដែលត្រូវបានរំខានដោយការ រីករាលដាលនៃមេរោគកូវីដ-១៩ ដែលមិនមានការថមថយក៏ដោយ។

ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរបស់ចិន ជាមួយសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ មានចំនួន ៨២៨,១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន។

ដោយសារពិភពលោក នៅតែឆ្លងកាត់ការលំបាក ចំពេលមានការរីករាលដាល នៃជំងឺរាតត្បាត ប្រទេសចិន បាន និងកំពុងខិតខំប្រឹងប្រែងប្រឆាំង នឹងមេរោគយ៉ាងខ្ជាប់ខ្ជួននៅផ្ទះ ខណៈពេលដែលមាននិរន្តរភាព ការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយជំរុញកំណើនពាណិជ្ជកម្មចិន-អឺរ៉ុប។

លោក Juergen Friedrich ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Germany Trade & Invest បានលើកឡើងថា ការព្យាករណ៍បង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាល្លឺម៉ង់ទំនងជា ឈានដល់កំណត់ត្រាថ្មីមួយ ដូច្នេះហើយទើបធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់អាល្លឺម៉ង់ សម្រាប់ឆ្នាំទី៦ ជាប់ៗគ្នា។

ការរាំងស្ទះការផ្គត់ផ្គង់ និងរលកឆ្លងទម្រង់អូមីក្រុង បានបន្ថយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច នេះបើតាមការកត់សម្គាល់មួយ ដែលចេញផ្សាយដោយ VP Bank Group ដែលមានមូលដ្ឋាន នៅ Liechtenstein នៅលើគេហទំព័ររបស់ខ្លួន កាលពីខែមករា។

លោក Thomas Gitzel ប្រធានសេដ្ឋវិទូនៅធនាគារ VP Bank បានលើកឡើងថា ដោយសារការងើបឡើងវិញ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភាររវាងប្រទេសអាល្លឺម៉ង់ និងដៃគូពាណិជ្ជកម្មសំខាន់ៗ ជាពិសេសប្រទេសចិន លោកមានសុទិដ្ឋិនិយមចំពោះ ការរីកចម្រើននៃពាណិជ្ជកម្មបរទេស របស់អាល្លឺម៉ង់ ៕

ដោយ ឈូក បូរ៉ា

To Top