ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា​ ខិតខំបញ្ចៀស មិនឱ្យមានករណីប្រជាជន ស្លាប់ដោយសារ ជំងឺកូវីដ១៩ ជាបន្ដទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀស មិនឱ្យមានករណីប្រជាជន ស្លាប់ ដោយសារជំងឺកូវីដ១៩ ជាបន្ដទៀត ដោយធានាថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ ។ នេះបើយោងតាមលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំ បន្តពន្លឿន ការចាក់វ៉ាក់សាំងដូសជំរុញ ជាដូសទី៣ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំង អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិន ទាន់ បានចាក់វ៉ាក់សាំង នៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំង ឱ្យបានឆាប់រហ័ស នៅតាមទីតាំង ដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ុំា នៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នៅពេលណា ដែលទទួលបាននូវបរិក្ខារ ប្រព័ន្ធត្រជាក់សម្រាប់រក្សាទុក វ៉ាក់សាំងបានត្រឹមត្រូវ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top