ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្ត សមាជិកអាស៊ាន ខិតខំជំរុញ ការអនុវត្តទស្សនាទាន អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្ត ដល់បណ្តាប្រទេស ជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្ត ទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ ជំរុញការ បើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍ កុងសង់ស៊ីសរបស់អាស៊ាន ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមលទ្ធផល ស្ដីពីកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ ដល់បណ្តា ប្រទេសនានា ដែលតែង តែគាំទ្រ ព្រះរាជាណាចក្រកម្ពុជា ចំពោះការបំពេញតួនាទីស្នូល ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងទទួល ស្គាល់នូវអត្ថិភាព ដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសហគមន៍អាស៊ាន ៕

To Top