ព័ត៌មានជាតិ

គយ ដាក់ឲ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ឲ្យយអនុវត្ត កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ (Cambodia Customs Tariff 2022) ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ នាថ្ងៃទី៤ កុម្ភៈ បានបញ្ជាក់ថា «ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំរួចរាល់នូវ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ដែលសាធារណជន និងធុរជនពាក់ព័ន្ធអាចប្រើប្រាស់ កម្មវិធីនេះសម្រាប់ជាជំនួយដល់ ការស្វែងរកចំណាត់ថ្នាក់ទំនិញតាមលេខកូដ មុខទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងគណនាអត្រាពន្ធអាករប៉ាន់ស្នាមជាដើម»៕

To Top