ព័ត៌មានជាតិ

គ.ជ.ប ឲ្យប្រើប្រឡង់ដៃសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ថ្មីៗនេះ បានបញ្ជាក់ថា «អនុញ្ញាតឲ្យប្រើប្រាស់ ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ទូទាំង២៥ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ចប់ភារកិច្ច»៕

To Top