ព័ត៌មានជាតិ

ប្រធានាធិបតីរុស្ស៊ី ព្រមានប្រធានាធិបតីបារាំង អាចនឹងផ្ទុះសង្គ្រាមជាមួយគ្នា

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ការចូលរបស់ប្រទេសអ៊ុយក្រែនទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ អង្គការណាតូ និងការប៉ុនប៉ងដើម្បីដណ្ដើមយកតំបន់ គ្រីមៀ គឺ អាចនឹងបង្កឲ្យមានសង្រ្គាមរវាងរុស្ស៊ី និងបារាំង ដូចដែលលោកបាននិយាយនៅក្នុងសន្និសីទកាសែតមួយជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដូច្នេះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីន បានពន្យល់ដោយគ្មានលក្ខខណ្ឌមិនច្បាស់លាស់អំពីអ្វីដែលអ៊ុយក្រែនត្រូវបានទទួលយកទៅក្នុងអង្គការណាតូ អាចនាំឱ្យកើតមាននៅពេលដែលគាត់បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតបារាំង។

លោកពូទីនបានប្រាប់អ្នកយកព័ត៌មានថា «អ្នកចង់ឱ្យបារាំងវាយរុស្ស៊ីមែនទេ»? នោះជាអ្វីដែលនឹងកើតឡើង ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ហើយព្យាយាមអនុវត្តគោលនយោបាយរដ្ឋរបស់ខ្លួននៃ “ការរួមបញ្ចូលឡើងវិញ” នៅគ្រីមៀដោយកម្លាំង ។

ប្រធានាធិបតីរុស្ស៊ីបានពន្យល់ថា រដ្ឋាភិបាលទីក្រុងគៀវបានចាត់ទុករុស្ស៊ីជាសត្រូវ ហើយទទូចថា គ្រីមេ ជាកម្មសិទ្ធិរបស់អ៊ុយក្រែន។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 នៅទីក្រុងគៀវ ឧបទ្វីបនេះបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីឡើងវិញ ដែលជាអ្វីដែលប្រទេសរបស់អង្គការណាតូភាគច្រើនមិនបានទទួលស្គាល់។

ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា «អ្នកសួរខ្ញុំថា តើរុស្ស៊ីចង់ធ្វើសង្រ្គាមជាមួយណាតូទេ? ចាំខ្ញុំសួរអ្នកវិញថា តើណាតូចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ?៕ប្រែសម្រួលៈ ណៃ តុលា

https://www.rt.com/russia/548600-putin-macron-nato-war-crimea/
To Top