ព័ត៌មានជាតិ

គ្រោះថ្នាក់ ​ចរាចរណ៍ ​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ កើតឡើង ​៦​លើក​ ស្លាប់​និង​របួស ​១១​នាក់​ !!!

​ភ្នំពេញ​ ៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​ នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​២​នាក់​ របួសធ្ងន់​ចំនួន​ ៦​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ ៣​នាក់​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន ​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ ​ទី​០៨​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន ​១១​នាក់​ កើតឡើង​ដោយសារ ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៦​លើក​ ៕

To Top